ទំព័រដើម អំពីវ៉ាកូដុ លីប៊ីន MOM លីប៊ីន KIDS BONLACT i អាហារកុមារ នំសម្រាប់កុមារ ទឹកវ៉ាកូដុ Aqualyte ORS ទំនាក់ទំនងវ៉ាកូដុ
Oral Rehydration · បំពេញជាតិទឹក

Aqualyte ORS

ទឹក​អ៉ូរ៉ាលីត​វ៉ាកូដុ

ពេលទារក និងកុមារក្តៅខ្លួន រាក ឬក្អួត ពួកគេងាយខ្វះជាតិទឹក។ Aqualyte ORS ជួយបំពេញជាតិទឹកយ៉ាងមានប្រសិទ្ធភាព ព្រោះរាងកាយអាចស្រូបយកបានឆាប់រហ័ស ហើយមានរសជាតិឆ្ងាញ់ជាង ORS ធម្មតា។

← ផលិតផលទាំងអស់
Aqualyte ORS
ហេតុអ្វី Aqualyte ORS

បំពេញ​ជាតិទឹក​យ៉ាង​មាន​ប្រសិទ្ធភាព

ស្រូបយកបានឆាប់

ការផ្តល់ Aqualyte ORS ក្នុងដំណាក់កាលដំបូងជួយឱ្យឆាប់ជា ព្រោះរាងកាយស្រូបយកបានឆាប់រហ័ស។

😋

រសជាតិឆ្ងាញ់

មានរសជាតិឆ្ងាញ់ជាង ORS ធម្មតា ដូច្នេះទារក និងកុមារ​ងាយ​ទទួល​ទាន។

ទទួលស្គាល់

ទទួលការអនុញ្ញាតពីនាយកដ្ឋានអ្នកប្រើប្រាស់នៃប្រទេសជប៉ុន។

⚠️

ចំណាំ៖ "Aqualyte ORS" មិនអាចព្យាបាលជម្ងឺបានទេ។ ប្រសិនបើទារក ឬកុមារមានស្ថានភាពធ្ងន់ធ្ងរ សូមនាំទៅពិគ្រោះជាមួយ​គ្រូពេទ្យ ឬ​មន្ទីរពេទ្យ។

ORS ឬ ទឹក អូរ៉ាលីតវ៉ាកូដុ ជាអ្វី?

ORS ឬ ទឹក អូរ៉ាលីតវ៉ាកូដុ ជាអ្វី?

ឬ “ទឹកអូរ៉ាលីតវ៉ាកូដុ” មានមុខងារបំពេញជាតិទឹក បានល្អបំផុតនិងបំពេញបន្ថែមអេឡិចត្រូលីតដែលបាត់បង់ពីកង្វះជាតិទឹកនៅពេលរាក ក្អួត និងគ្រុនក្តៅ ដោយសារជម្ងឺរលាកក្រពះពោះវៀនបង្កដោយមេរោគ (វីរុស)។​

“ទឹកអូរ៉ាលីតវ៉ាកូដុ” បំពេញជាតិទឹកដែលបាត់បង់ក្រោយពេល រាក ក្អួត ក្តៅខ្លួន សម្រាប់ទារក និងកុមារ ដំណោះស្រាយជំនួសការព្យួរសេរ៉ូម។

"រសជាតិឆ្ងាញ់ជាងអូរ៉ាលីតធម្មតា" រសជាតិផ្លែប៉ោមនិងផ្អែមតិចៗដែលទារកចូលចិត្ត

Dr. OKAWADA Manabu

Sunrise Japan Hospital Phnom Penh

ពេលទារកនិងកុមារក្តៅខ្លួន រាក ឬក្អួត ពួកគេងាយនឹងខ្វះជាតិទឹក ដូច្នេះការបំពេញជាតិទឹកគឺមានលក្ខណៈចាំបាច់សម្រាប់ពួកគេ។ ក្នុងស្ថានភាពនេះ សូមណែនាំ “Aqualyte ORS (Oral Rehydration Solution)”។ ការផ្តល់ “Aqualyte ORS” ក្នុងដំណាក់កាលដំបូងអាចជួយអោយឆាប់ជាព្រោះរាងកាយអាចស្រូបយកបានឆាប់រហ័ស។​

លើសពីនេះទៅទៀត “Aqualyte ORS” គឺមានរសជាតិឆ្ងាញ់ជាង ORS ធម្មតា ដូច្នេះទារកនិងកុមារចូលចិត្ត។ ទោះបីជាយ៉ាងណាក៏ដោយ “Aqualyte ORS” មិនអាចព្យាបាលជម្ងឺបានទេ ដូចនេះ អ្នកគួរយកទារកនិងកុមារទៅមន្ទីរពេទ្យ។

Dr. OKAWADA Manabu
Aqualyte ORS

Aqualyte ORS

សូមមេត្តាមើលការណែនាំបរិមាណដែលអាចផ្តល់អោយទារកប្រចាំថ្ងៃ និងកែសម្រួលឱ្យបានសមរម្យយោងតាមកម្រិតនៃការខ្វះជាតិទឹក។

ទារកក្រោម 12ខែ)៖ 100 ទៅ 400មីលីលីត្រ/ថ្ងៃ កុមារពី 12ខែ)៖ 200 ទៅ 800មីលីលីត្រ/ថ្ងៃ

ប្រសិនបើក្អួត ប្រើស្លាបព្រាឬសឺរ៉ាំងដើម្បីបញ្ចុកម្តងហើយម្តងទៀត *សូមធ្វើតាមការណែនាំរបស់គ្រូពេទ្យ។

“ផលិតផលនេះសមស្របសម្រាប់ព្យាបាលការបាត់បង់ជាតិទឹក តែមិនមានគោលបំណងដើម្បីព្យាបាលជម្ងឺណាមួយនោះទេ!!"

សូមកុំបន្តផ្តល់អោយទារកក្រោយពេលញុំាសល់

សូមកុំកម្តៅឬដាក់ផលិតផលនេះនៅកន្លែងកក

សូមទទួលយកតាមការណែនាំរបស់គ្រូពេទ្យឬអ្នកឯកទេស

យោងតាមការណែនាំរបស់អង្គការសុខភាពពិភពលោក WHO ទារកគួរត្រូវបានបំបៅ ដោយទឹកដោះសុទ្ធសម្រាប់រយៈពេល 6 ខែដំបូង ដើម្បីទទូលបាននូវការលូតលាស់ រាងកាយនិងសុខភាពល្អបំផុត។

ប្រសិនបើទារកមានស្ថានភាពល្អដូចជារាកតែមិនក្អួត សូមបន្តការបំបៅកូនដោយទឹកដោះម្តាយ ឬទឹកដោះគោ។

មានតែបបរទេទើបល្អសម្រាប់អាហារផ្តាច់ការបំបៅដោះ។ នៅពេលទារកជាសះស្បើយពីរាក សូមវិលត្រឡប់ទៅរកអាហារផ្តាច់ការបំបៅដោះទារកញ៉ាំពីមុនដើម្បីអោយពួកគេល្អប្រសើរឡើង។

Product details · ព័ត៌មានផលិតផល

គ្រឿងផ្សំ និង​ព័ត៌មាន

គ្រឿងផ្សំ / Ingredients

ទឹក, ស្ករ, ទឹកផ្លែប៉ោម, សូដ្យូមស៊ីត្រាត, រសជាតិ, បូតាស្យូមក្លរៃ, សូដ្យូមក្លរៃ។

ទម្ងន់សុទ្ធ / Net weight375ml (125ml × 3)
ប្រអប់ / Carton2.5kg (6 packs)
ផលិត / Made inJapan 🇯🇵

⚠️ ការប្រុងប្រយ័ត្ន / Cautions

សូមនៅមើលទារក និងកុមារជានិច្ច ពេលឱ្យពួកគេទទួលទានដោយប្រើទុយោ។ សូមកុំបន្តផ្តល់ឱ្យទារកក្រោយពេលញ៉ាំសល់។ សូមកុំកម្ដៅ ឬដាក់ផលិតផលនេះនៅកន្លែងកក។ សូមទទួលយកតាមការណែនាំរបស់គ្រូពេទ្យ ឬអ្នកឯកទេស។

ផលិតផលផ្សេងទៀត

ស្វែងយល់​បន្ថែម