ទំព័រដើម អំពីវ៉ាកូដុ លីប៊ីន MOM លីប៊ីន KIDS BONLACT i អាហារកុមារ នំសម្រាប់កុមារ ទឹកវ៉ាកូដុ Aqualyte ORS ទំនាក់ទំនងវ៉ាកូដុ
Our Story · Since 1906

តើវ៉ាកូដុ​បាន​ចាប់ផ្តើម​ដោយ​របៀប​ណា?

ជារូបមន្តទឹកដោះគោមុនគេនៅប្រទេសជប៉ុន ដែលត្រូវបានរកឃើញដោយលោកសាស្រ្តាចារ្យ Tsukasa Hirota — ប្តេជ្ញាផ្តល់ផលិតផលទារកគុណភាពល្អបំផុត។

Dr. Tsukasa Hirota
អំពី Wakodo

ចាប់ផ្តើមពីឆ្នាំ ១៩០៦

Wakodo ត្រូវបានបង្កើតឡើងដោយលោកបណ្ឌិត Tsukasa Hirota នៅឆ្នាំ ១៩០៦ ដែលជាសាស្រ្តាចារ្យផ្នែកជម្ងឺកុមារដំបូងគេបង្អស់នៅជប៉ុន នៅឯសាកលវិទ្យាល័យតូក្យូ។

នៅឆ្នាំ ១៩១៧ ក្រុមហ៊ុន Wakodo បានផលិតនូវម្សៅទឹកដោះគោដំបូងបំផុតនៅប្រទេសជប៉ុន។ ក្នុងឆ្នាំ ២០១២ Wakodo ទទួលបានចំណាត់ថ្នាក់លេខ ១ ក្នុងទីផ្សារអាហារកុមារក្នុងប្រទេសជប៉ុន។

Quality

ការប្តេជ្ញាចិត្ត​ទៅ​លើ​គុណភាព​ជា​ចម្បង

🍼

ការរៀបចំជាពិសេសសម្រាប់ទារក

ផលិតផលរបស់វ៉ាកូដុត្រូវបានរចនាឡើងយ៉ាងសមរម្យសម្រាប់ដំណាក់កាលផ្សេងៗគ្នានៃការលូតលាស់របស់ទារក ដោយរក្សារសជាតិដើមនៃគ្រឿងផ្សំ ជាមួយការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពអាហារ។

🌾

ការប្តេជ្ញាចិត្តលើគ្រឿងផ្សំ

វ៉ាកូដុតែងតែយកសុវត្ថិភាពអាហារជាអាទិភាពដំបូងបំផុត។ វ៉ាកូដុបានជ្រើសរើសយ៉ាងតឹងរឹងនូវរាល់គ្រឿងផ្សំសម្រាប់អាហារទារក ដោយបង្ហាញព័ត៌មានពេញលេញនៃប្រភពធាតុផ្សំ។

🔬

ការប្តេជ្ញាចិត្តលើដំណើរការផលិត

រាល់ផលិតផលរបស់វ៉ាកូដុសុទ្ធតែមានបទពិសោធន៍ក្នុងការផលិត និងធ្វើតេស្តយ៉ាងម៉ត់ចត់ ជាមួយបច្ចេកវិទ្យាខ្ពស់របស់ប្រទេសជប៉ុនក្រោមស្តង់ដារ។

Our History

ប្រវត្តិ​របស់​វ៉ាកូដុ

1906

Wakodo ត្រូវបានបង្កើតឡើងដោយលោកបណ្ឌិត Tsukasa Hirota សាស្រ្តាចារ្យជម្ងឺកុមារដំបូងគេនៅជប៉ុន។

1917

ផលិតម្សៅទឹកដោះគោដំបូងបំផុតនៅប្រទេសជប៉ុន។

2000

ចាប់ផ្តើមប្រើឈ្មោះ HAI HAI និង GUN GUN សម្រាប់ម្សៅទឹកដោះគោទារក និងកុមារ។

2012

ទទួលបានចំណាត់ថ្នាក់លេខ ១ ក្នុងទីផ្សារអាហារកុមារក្នុងប្រទេសជប៉ុន។

2013

ចាប់ផ្តើមបង្កើតម្សៅទឹកដោះគោ LEBENS ជាពិសេសសម្រាប់នាំចេញទៅទីផ្សារក្រៅប្រទេស។

2016

ចាប់ផ្តើមបង្កើតម្សៅទឹកដោះគោ LEBENS MOM និង KIDS សម្រាប់ទីផ្សារក្រៅប្រទេស។

2022

ធ្វើបច្ចុប្បន្នភាពស្លាក LEBENS ថ្មី។

ស្វែងយល់​ផលិតផល​វ៉ាកូដុ

ផលិតផលគ្រប់ដំណាក់កាល​នៃ​ការ​លូតលាស់ — ពី​ការ​មាន​ផ្ទៃពោះ​រហូត​ដល់​កុមារ​លូតលាស់។

មើលផលិតផល →