ម្សៅទឹកដោះគោ LEBENS ត្រូវបានផលិតនៅក្នុងរោងចក្រតែមួយនឹងផលិតផលដែលលក់នៅប្រទេសជប៉ុន ដោយមានខ្សែសង្វាក់ផលិតកម្មដូចគ្នា និងមានស្តង់ដាត្រួតពិនិត្យគុណភាពដ៏តឹងរឹងបំផុត។ ផលិតផលទាំងនេះត្រូវបានលក់ផ្តាច់មុខទៅកាន់ក្រៅប្រទេស។
Features of Lebens
រូបមន្ត LEBENS ត្រូវបានរចនាឡើងដើម្បីផ្តល់នូវតុល្យភាពត្រឹមត្រូវនៃសារធាតុចិញ្ចឹមដែលត្រូវការនៅដំណាក់កាលនីមួយៗ ដោយផ្អែកលើស្តង់ដាអន្តរជាតិ និងអ្នកជំនាញអាហារូបត្ថម្ភរបស់ជប៉ុន។
・α-Lactalbumin (α-La) គឺជាប្រូតេអ៊ីនដែលមាននៅក្នុងទឹកដោះម្តាយដែលសម្បូរទៅដោយសារធាតុ tryptophan ដែលជាអាស៊ីតអាមីណូដ៏សំខាន់មួយសម្រាប់ការលូតលាស់ និងការអភិវឌ្ឍន៍ដ៏ល្អប្រសើរ។
・***α-Lactalbumin (α-La) ត្រូវបានពង្រឹង។
α-La នៅក្នុង LEBENS HAIHAI គឺកម្រិតដូចគ្នាទៅនឹងទឹកដោះម្តាយដែរ។
HMO (2'-FL) មានផ្ទុក 2'-Fucosyllactose (2'-FL) ដែលមានច្រើនបំផុតក្នុងចំណោម HMO (Human Milk Oligosaccharides) នៅក្នុងទឹកដោះម្តាយ។ ជាលើកដំបូង HMO ត្រូវបានរួមបញ្ចូលនៅក្នុងរាល់ផលិតផល LEBENS ។ (លើកលែងតែ LEBENS MOM)។
Galacto-Oligosaccharide (GOS) Galacto-Oligosaccharide (GOS) ដែលជួយជំរុញបរិយាកាសពោះវៀនប្រសើរឡើង ព្រោះអាចបង្កើនបាក់តេរីល្អ។ ក្នុងទឹកដោះម្តាយក៏មានផ្ទុក GOS ផងដែរ។
មិនបន្ថែមស្ករ (Sucrose) ឬរសជាតិ ងាយស្រួលញុំាWAKODO ប្តេជ្ញាចិត្តចំពោះដំណើរការផលិតដែលបង្កើតរូបមន្តស្រស់បែបធម្មជាតិងាយស្រួលញុំានិងមិនបន្ថែមស្ករ (Sucrose)។
ជាមួយនឹងច្ចេកវិទ្យាចុងក្រោយរបស់ប្រទេសជប៉ុនក្នុងការផលិត បានធ្វើអោយម្សៅទឹកដោះគោ លីប៊ីនគ្រប់ប្រភេទទាំងអស់មានភាពងាយរលាយបានល្អ។
ផ្នែកខាងក្រោមនៃគម្របមានឆ្នូតមួយសម្រាប់កៀរម្សៅស្មើល្អពេលឆុង ដើម្បីធានាបានការឆុងមួយដ៏ត្រឹមត្រូវ។
(មានតែកំប៉ុងធំ)
ពពុះតិច ងាយស្រួលញុំា។
វាកូដុ (WAKODO) ដាក់ចេញនូវគោលការណ៍ក្រុមហ៊ុន និងស្តង់ដាផលិតដ៏តឹងរ៉ឹងបំផុត ដើម្បីធានាបាននូវ គុណភាព និងសុវត្ថិភាពបំផុតសម្រាប់ម្សៅទឹកដោះគោ LEBENS ។
ពត័មាននៃការផលិត