-
អាហាររូបត្ថម្ភច្រេីន លេីសពីទឹកដោះគោស្រស់ធម្មតា
LEBENS MOM ផ្តល់នូវសារធាតុចិញ្ចឹមដែលមានតុល្យភាពល្អដើម្បីជាតម្រូវការអាហារូបត្ថម្ភសម្រាប់អ្នកម្តាយនិងទារកក្នុងផ្ទៃ ក្នុងអំឡុងពេលមានផ្ទៃពោះ។
LEBENS GUNGUN សម្រាប់កុមារតូចដែលមានអាយុចន្លោះពី ១ឆ្នាំ ដល់៣ឆ្នាំ។ វាផ្តល់សារធាតុសម្រាប់ការលូតលាស់ដ៏ល្អ ជាពិសេសនៅពេលដែលកូនតូចរៀនចេះដើរ។
LEBENS KIDS ផ្តល់នូវអាហារូបត្ថម្ភដែលមានតុល្យភាពល្អសម្រាប់កុមារដែលមានអាយុលើសពី ៣ឆ្នាំ។
គ្មានសារធាតុពីទឹកដោះគោ ផលិតពីប្រូតេអុីនសណ្តែកសៀង
ការជ្រើសរើសទឹកបរិសុទ្ធ វ៉ាកូដុ គឺជាជម្រើសត្រឹមត្រូវដើម្បីបង្កើតជីវិតដែលមានសុខភាពល្អបំផុត សម្រាប់កូនៗជាទីស្រលាញ់។ លោកប៉ាអ្នកម៉ាក់ជាច្រើនបាន ជឿជាក់ និងមានទំនុកចិត្តខ្ពស់លើ គុណភាព សុវត្ថិភាព ក៏ដូចជាអនាម័យរបស់ ទឹកបរិសុទ្ធ វ៉ាកូដុ ។
នំ វ៉ាកូដុសម្រាប់ទារក ធ្វើឲ្យពេលវេលាបរិភោគជាមួយកូនរបស់អ្នកកាន់តែសប្បាយរីករាយជាមួយនឹងសារធាតុបំប៉នជាច្រើនប្រភេទនិងនំ ដែលរៀបចំជាពិសេសសម្រាប់ទារកអាយុ 7 ខែ, 9 ខែនិង 12 ខែ។
Aqualyte ORS ឬទឹកអូរ៉ាលីតវ៉ាកូដុសាកសមបំផុតសម្រាប់ការផ្តល់ជាតិទឹកនិងបំពេញបន្ថែមសារធាតុអេឡិចត្រូលីតដែលបាត់បង់ពីការខ្វះជាតិទឹកពីការរាក ក្អួត និងគ្រុនក្តៅ ដែលបណ្តាលមកពីជម្ងឺរលាកក្រពះពោះវៀនឬបង្កដោយមេរោគ (វីរុស)។
តេីម្សៅទឹកដោះគោ និងផលិតផលរបស់វ៉ាកូដុមានលក់នៅទីណាដែរ?
តេីម្សៅទឹកដោះគោវ៉ាកូដុ ជាផលិតផលរបស់ប្រទេសណាដែរ?